ភ្នំពេញៈ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួន ចោរលួចម៉ូតូ វ័យ២២ឆ្នាំម្នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
សមត្ថិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សួន ដារ៉ូ ហៅតាក់ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ ចោរ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដោយឡែកជនរងគ្រោះឈ្មោះ កៅ សុខឃាង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុម២ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានខ្លួនជនសង្ស័យខាងលើ កាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ ថាបានបាត់ម៉ូតូម៉ាក វ៉េវ សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CO-5567 កាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលរបស់ខ្លួនខាងលើ៕
មតិយោបល់