វ៉ាស៊ិនតោន៖សេតវិមានកាលពីថ្ងៃអង្គារម្សិលមិញនេះនិយាយថា Snowden គួរតែត្រូវនិរទេសនិងត្រឡប់មកអាមេរិកវិញដើម្បីកាត់ទោសពីបទធ្វើចារកិច្ច។
អ្នកនាំពាក្យឲ្យសេតវិមានលោក Jay Carney បានប្រកាសថាទំនាក់ទំនងរវាងរដ្ឋាភិបាលអាមេរិកនិងរុស្ស៊ីកំពុងតែមានបញ្ហាហើយដោយគិតទាំងករណីរបស់ Snowden នោះ។គួរបញ្ជាក់ថា Snowden បានស្នើរសុំជាផ្លូវការក្នុងការទទួលបានសិទ្ធិជ្រកកោនជាបណ្តោះអាសន្ននៅក្នុងប្រទេសរុស្ស៊ីក្រោយការស្នាក់នៅរយៈពេល 3 អាទិត្យនៅក្នុងអាកាសយានដ្ឋានអន្តរជាតិទីក្រុងមូស្គូ។ Snowden ត្រូវបានចោទប្រកាន់ទៅលើបទឧក្រិដ្ឋបីក្រោយពេលលោកបានធ្វើឲ្យលេចធ្លាយការសម្ងាត់របស់អាមេរិកពាក់ព័ន្ធទៅនឹងការលួចយកព័ត៌មានពីពិភពលោកនិងកម្មវិធីឃ្លាំមើលទូរស័ព្ទរបស់ប្រទេសនានាលើលោកផងដែរតាំងតែដើមខែមិថុនា។
លោក Carney មិនបានបកស្រាយឲ្យបានច្រើនជាងនេះទេនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកស្តីពីការទំហំនៃបញ្ហានេះដែលនឹងប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីររុស្ស៊ីនិងអាមេរិកនៅពេលដែលលោកបារ៉ាក់អូបាម៉ានឹងត្រូវធ្វើទស្សនៈកិច្ចទៅកាន់រុស្ស៊ីនៅក្នុងកិច្ចប្រជុំដ៏ធំប្រចាំឆ្នាំគឺ G20 នាខែកញ្ញានោះ៕
https://i1272.photobucket.com/albums/y389/domneng/Decore/9194972f65c24f27a274ee260357f369-89138496c735498f91b80576ffc2a4ae-1_zpsdf9a1619.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Edward-Snowden-4-jpg_zps913429a0.jpg
មតិយោបល់