ព្រះសីហនុៈ កាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ នាវាទេសចរណ៍បរទេស១គ្រឿង បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន១៣៦៦នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ។
នាវានេះមានដំណើរទេសចរណ៍ ឆ្លងកាត់ប្រទេសថៃ ចូលមកកម្ពុជា និងចាកចេញពីកំពង់ផែក្រុងព្រះសីហនុវិញឆ្ពោះទៅប្រទេសវៀតណាមនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃដដែល៕
មតិយោបល់