ព័ត៌មានជាតិ

ជម្លោះក្នុងគ្រួសារ ប្ដីចាប់ក្បាលប្រពន្ធបោក.. ដល់ស្លាប់ រួចកុហកថា ឈឺក៏ដឹកយកទៅពេទ្យ ចុងក្រោយខ្នោះ

តាកែវ: ករណីឃាតកម្មមួយ បានកើតទ្បើងដោយបុរសជាប្តី បានវាយសម្លាប់ប្រពន្ធខ្លួនឯង
នៅវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ នៅ បន្ទប់ជួលស្នាក់នៅ ដែលមានម្ចាស់ឈ្មោះ ឃួនសារ៉េត ភេទ ស្រី អាយុ ៦៥ឆ្នាំ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនសង្ស័យឈ្មោះ នួនសុផល ភេទ ប្រុស អាយុ ៣១ឆ្នាំ ស្រុកកំណើត នៅភូមិ ព្រៃស្រោង ឃុំ អង្គតាសោម បានផឹកស្រាស្រវឹង មានជម្លោះ ជាមួយប្រពន្ធ ឈ្មោះ បួរ សួន ភេទ ស្រី អាយុ ៣២ឆ្នាំ ស្រុកកំណើត នៅខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាព បិទទ្វារបន្ទប់ រួចវាយ និងចាប់ក្បាលប្រពន្ធ អុកនិងសាបបេតុង បណ្តាលឲ្យស្លាប់ ភ្លាមៗ បន្ទាប់មកបានប្រើល្បិចបីប្រពន្ធយកទៅមន្ទីរពេទ្យ ដោយនិយាយថា ប្រពន្ធមានឈឺ។

ករណីនេះសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ និងកសាងសុំណុំរឿង ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់