កាលពីល្ងាចមិញនេះដែរ ក្លិបបាល់ទាត់ ផលិតកម្ម BKS បានធ្វើឲ្យក្លិបបាល់ទាត់ DreamLand ចាញ់យ៉ាងអស់ចិត្ត លែងចង់ហ៊ានជួប ដោយលទ្ធផល ១៩ ទល់នឹង ៩ នៅលើទីលានស្មៅសិប្បនិម្មិត រ៉ូយសេវិន ម្តុំត្រឡោកបែក ។
នេះគឺជាលើកទី ១ និង ជាជំនួបក្តៅគគុក មិនធ្លាប់មាន ពីមុនមករវាង BKS និង DreamLand បន្ទាប់ពីក្លិបមួយនេះ បានចែចូវ ណាត់លេងក្នុងលក្ខណៈមិត្តភាព ។
បើតាមការឲ្យដឹងពី ម្ចាស់ផលិតកម្ម BKS លោក ឈុន សុវណ្ណភក្តី បានថ្លែងតាមទូរស័ព្ទ ឲ្យដឹងថា «នេះគឺជាលើកទី ១ហើយដែលក្លិបទាំងពីរបានជួបគ្នា និង ជាជំនួបមួយ មិនធ្លាប់មានពីមុនមក តាំងពីក្លិប BKS បើកបានប៉ុន្មានខែ កន្លងមកនេះ » ។ លោកបានបន្តថា ៖ ក្លិប DreamLand មិនមែនជាក្លិបបាល់ទាត់ដែលអន់នោះទេ រាប់តាំងពី អ្នកចាំទី ១ សុទ្ធតែជំនាញ លេងលើស្មៅសិប្បនិម្មិត ក៏ប៉ុន្តែ ទោះជាយ៉ាងនេះក្តី គាត់នៅតែមានខ្វះចន្លោះ ពីព្រោះ ខ្ញុំបានត្រៀមយុទ្ធសាស្ត្រ និង កីឡាករខ្លាំងៗ របស់ខ្លួន ទុកចាំលេង ។ លទ្ធផលនេះ វាមិនមែនជា លក្ខណៈស៊ីសាច់ហុត ឈាម អីទេ តែ គ្រាន់តែជាលក្ខណៈមិត្តភាព និង សុខភាព ដើម្បីលើកកម្ពស់ កីឡាបាល់ទាត់នៅកម្ពុជា និង សង្ឈឹមថា យើងនឹងបានជួបគ្នាម្តងទៀត ។
បញ្ជាក់ផងដែរថា ពីរប្រកួតចុងក្រោយមកនេះ ក្លិបបាល់ទាត់ BKS បានឈ្នះទាំងពីរប្រកួត ក្នុងនោះ មាន DreamLand លុត ១៩ ទល់នឹង ៩ និង ក្លិបបាល់ទាត់ អនន្តកម្ចីប្រាក់ ក្នុងលទ្ធផល ១៤ ទល់នឹង ៤ ក្នុងការប្រកួតពីរម៉ោង ២ ពេញដូចគ្នា ៕
ទស្សនាវីដេអូ លោក ឈុន សុវណ្ណភក្តី ស៊ុតបញ្ចូលទី និង សមាជិកក្រុមស៊ុតបញ្ចូលទី៖
មតិយោបល់