ព័ត៌មានជាតិ

អាណិតណាស់! ក្មេងស្រីម្នាក់ មានជំងឺឆ្កួតជ្រូក ប្រកាច់ធ្លាក់ចូលទឹកទន្លេលង់ស្លាប់

ព្រៃវែងៈ មានករណីក្មេងស្រីម្នាក់ បានដើរលេងនៅជិតមាត់ទន្លេស្រាប់តែប្រកាច់ធ្លាក់ចូលទឹក បណ្តាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ទី០៤ ខែមីនា ឆ្នាំ២០១៨ នៅតាមដងទន្លេតូច មុខផ្ទះម្តាយជនរងគ្រោះ ភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង។
ជនរងគ្រោះមានឈ្មោះ រ៉ា ស៊ីថារតនា ភេទស្រី អាយុ៧ឆ្នាំ មុខរបរ នៅក្នុងបន្ទុក ស្នាក់នៅភូមិឃុំកើតហេតុ។ មានម្តាយឈ្មោះ អ៊ុ រ៉ាវី អាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ហើយជនរងគ្រោះនៅជាមួយយាយ។

មូលហេតុ ជនរងគ្រោះមានជំងឺឆ្កួតជ្រូក ហើយបានដើរលេងនៅជិតមាត់ទន្លេ ក៏ប្រកាច់ធ្លាក់ចូលទឹកទន្លេ បណ្តាលឲ្យលង់ទឹកស្លាប់តែម្តង។

សាកសព សមត្ថកិច្ចបានពិនិត្យ រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់