ព័ត៌មានជាតិ

បុគ្គលិកកាស៊ីណូ សៀងហៃ៣នាក់ បើករថយន្តលឿនក្រឡាប់ធ្លាក់ផ្លូវ ស្លាប់ម្នាក់

​ស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តឡិចស៊ីស១គ្រឿងបើកលឿន ក្រឡាប់ស្លាប់បុរសម្នាក់ និង២នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤និង២០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវក្រាលក្រួសក្រហម ភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

រថយន្តខាងលើម៉ាក ឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-8908 បើកបរដោយឈ្មោះ អាន សីហា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ បុគ្គលិក កាស៊ីណូ សៀងហៃ រស់នៅខេត្តកណ្តាល(របួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម) និងអ្នករួមដំណើរ២នាក់ ទី១ ឈ្មោះ យោង សុវណ្ណ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូសៀងហៃ រស់នៅស្រុកកំពង់ត្រាច ខេត្តកំពត(ស្លាប់) និងទី២ឈ្មោះ មករា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិក កាស៊ីណូសៀងហៃ រស់នៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង(របួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម)។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងនាំយករថយន្តមករក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងបាវិត ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី៕

មតិយោបល់