ព័ត៌មានជាតិ

ស្រវឹង ទាញផ្គាក់កាប់ក្មេងស្រីវ័យ១៦ឆ្នាំរបួសធ្ងន់ដេរ៥ថ្នេរ ជាប់ខ្នោះបានសម្រេច!

បន្ទាយមានជ័យ: សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីបុរសម្នាក់ បានធ្វើសកម្មភាពទាញកាំបិតផ្គាក់ កាប់ទៅលើបុរសម្នាក់ទៀតបណ្តាលឲ្យរបួសធ្ងន់ដេរចំនួន៥ថ្នេរ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ករណីនេះកើតឡើងនៅ​ម៉ោង​៩​​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៨ នៅ​ភូមិ​ស្ពាន​ក្មេង ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយ​​​​​​មានជ័យ។

ជនសង្ស័យមានឈ្មោះ ឡាន សា​លឿម ហៅ​ឃើ​ល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ បាន​ផឹកស្រា​ស្រវឹង​បាន​យក​កាំបិត​ខ្វែវ​ ​កាប់​លើ​ជន​រង​គ្រោះ​ជាក្មេងស្រី មានអាយុ​១៦​ឆ្នាំ ដេរ​ចំនួន​៥​ថ្នេរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតែម្តង៕

មតិយោបល់