មានការភ្ញាក់ផ្អើលគួរសម បន្ទាប់ពីរូបថតជាច្រើនសន្លឹករបស់អ្នកនាង យុគ ចិន្តា ពិធីការិនីល្បីឈ្មោះ និង អ្នកស្រី ហូវ ដាណេ ម្ចាស់គ្លីនិក«ឌែម៉ូគ្លីនិក» ត្រូវបានបង្ហោះឡើងជាសាធារណៈ អមអោយភាពសិុចសុី និងស្វីតៗ ប្រៀបដូចជាគូស្នេហ៍ស្រឡាញ់ភេទដូចគ្នា។ យ៉ាងណាមិញ មានការបញ្ជាក់ថា អ្នកទាំងពីរគ្រាន់តែជាបងប្អូនធម៌គ្នាប៉ុណ្ណោះ ដោយភាពស្និទ្ធស្នាលដែលត្រូវគេឃើញនៅកោះសង្សារនោះ មានការអះអាងថា ធ្វើឡើងកាលពីថ្ងៃទី៣ ខែមីនា មុននេះ ស្របគ្នាដែលអ្នកទាំងពីចង់រំលឹកការស្គាល់គ្នា គម្រប់១៥ឆ្នាំ ផ្គួបនឹងថ្ងៃកំណើតរបស់អ្នកស្រីម្ចាស់ហាងផង។
រូបភាព ដែលធ្វើឲ្យម្នាក់ៗភ្ញាក់ផ្អើលនោះ បើអោយក្រឡេកមួយភ្លែតមិនខុសពីគូស្នេហ៍ភេទដូចគ្នានោះទេ ខណៈដែលអ្នកនាង យុគ ចិន្តា ក៍ព្រលែងភាពសុិចសុីម៉ាឈ្នះដៃ អមជាមួយនឹងបងប្អូនធម៍របស់ខ្លួន។ រូបភាពទាំងនេះ កំពុងត្រូវបានគេចែកចាយទូលំទូលាយ ដោយអ្នកខ្លះសង្ស័យពីភាពពីសកម្មភាពដែលបានបង្ហោះនោះផង ប៉ុន្តែសម្រាប់អ្នកស្គាល់អ្នកទាំងពីរច្បាស់ ទើបដឹងថាអ្នកទាំងពីរជាបងប្អូនធម៌ល្អរយៈពេលជាង១០ឆ្នាំមកហើយ។ អ្នកនាង យុគ ចិន្ដា បានសរសេរបង្ហោះថា នេះជាអនុស្សាវរីយ៍ដ៏កម្រ ខណៈដែលម្ចាស់ហាងផ្នែកសម្ផស្សដ៏ល្បី«ឌែម៉ូគ្លីនិក» ក៏បង្ហោះស្របគ្នាថា រយៈពេល១៥ឆ្នាំនៃការស្គាល់គ្នា កាន់តែធ្វតែធ្វើអោយអ្នកទាំងពីរក្លាយជាបងប្អូនល្អ។ អមដោយទេសភាពដ៏ត្រជាក់ភ្នែកផង សុិចសុីផង និងរូបភាពស្វីតស្វីត មិនខុសពីស្នេហ៍ភេទដូចគ្នាផង គ្មានអ្នកណាមិនចាប់អាម្មណ៍រូបភាពដែលបានបង្ហោះឡើងនេះទេ។ ជាពិសេសនៅពេល អ្នកស្រីម្ចាស់ហាងបង្ហោះដូចមែនទែនថា«03.03.18 ថ្ងៃខួបកំណើត & ថ្ងៃរំលឹកចំណងមិត្តភាពដែលមិនប្រួលប្រែ រយៈពេល 15ឆ្នាំ ,ស្រឡាញ់គ្នាគ្មាននរណាកំណត់ជឿជាក់លើគ្នាយើងជាអ្នកកំណត់ កោះសង្សារទីកន្លែងដែលយើងប្រាថ្នាទៅដល់ពេលណាចិត្តយើងជំពាក់ ពួកយើងពីរនាក់ក្លាយជាអ្នកជំពាក់ស្នេហ៍កោះសង្សារហើយ! DC DANE. Vs Chinda Yok forever friend»។ យ៉ាងណាមិញ អ្វីដែលបានស្ដែងឡើងគ្រាន់តែជាមិត្តភាព ដែលគេបានដឹងគ្រប់គ្នាថាមិនខុសពីបងប្អូននោះតែប៉ុណ្ណោះ៕
មតិយោបល់