អតីតខ្សែប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ Arsenal និងក្រុម Barcelona កីឡាករ Thierry Henry បានត្រៀមខ្លួនរួចហើយ ក្នុងការមកកាន់តួនាទី ជាគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal ដោយរង់ចាំតែការកោះហៅប៉ុណ្ណោះ។
ការលេចធ្លាយពត៌មាន នៃការចូលមកដឹកនាំក្រុមកាំភ្លើងធំ Arsenal របស់អតីតខ្សែប្រយុទ្ធដ៍ឆ្នើម Thierry Henry បានខិតកាន់តែជិតមកដល់ហើយ ក្រោយពេលដែលលោក Arsene Wenger បន្តការចាញ់ក្រុម Brighton & Hove Alboin ២-១ យប់មិញនេះ។ ជាក់ស្តែងណាស់ បតាមការចុះផ្សាយរបស់ Evening Standard បានឲ្យដឹងថា Thierry Henry កំពុងតែរង់ចាំ ការកោះហៅរបស់ក្រុមកាំភ្លើងធំ Arsenal ទៅកាន់តួនាទីជំនួសលោក Arsene Wenger ។ ថ្វីត្បិតតែលោក Arsene Wenger មិនទាន់បណ្តេញចេញពីក្លិបមែន ក៍ប៉ុន្តែ តាមរយៈការដឹកនាំរបស់លោក នាពេលបច្ចុប្បន្ននេះ មិនយូរទេ តំណែងរបស់លោក អាចត្រូវរង្គោះរង្គើ ជាក់ជាមិនខាន។
គួរបញ្ជាក់ផងដែរថា Thierry Henry គឺជាបុគ្គលដ៍មានឥទ្ធិពលមួយរូប ដែលកំពុងទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីម្ចាស់ក្លិប Arsenal ក្នុងការមកកាន់តំណែង ជំនួសលោក Wenger ។ ដូច្នេះហើយ ប្រសិនបើលោក Arsene Wenger ត្រូវបណ្តេញចេញពីតំណែងនោះ Thierry Henry នឹងមិនបដិសេធ មកដឹកនាំក្រុមកាំភ្លើងធំ Arsenal ឡើយ។
មតិយោបល់