ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងសាកកម្លាំងគ្នា របួសធ្ងន់ម្នាក់!

​កំពត: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៤០នាទីថ្ងៃ៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវបំបែកក្បាលរមាស ភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ
ស្រុកទឹកឈូ ខេត្តកំពត។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូនិងម៉ូតូ លើផ្លូវជាតិលេខ៣៣ ទិសដៅស្របគ្នា ពីលិចទៅកើត ដោយបង្កឡើងដោយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៩ ពាក់ស្លាកលេខ ព្រះសីហនុ 1B-3948 ជិះគ្នាពីនាក់ បើកបរដោយឈ្មោះ ឃុំ រី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិកររស់ នៅភូមិស្វាយផ្អែម ឃុំបងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត និងអ្នករួមដំណើរឈ្មោះ សំ ដារិន ភេទប្រុស អាយុ១៩ឆ្នាំ បានបានទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកវ៉េវ ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1Y-7701 បើកបរដោយឈ្មោះ ប៉ែន ស៊ុន ភេទប្រុស អាយុ៦៨ឆ្នាំ រងរបួសធ្ងន់ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យខេត្ត។ចំណែកម៉ូតូទាំង២ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមក្រោយបន្តទៀត៕

មតិយោបល់