ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ប្តេជ្ញាទប់ស្កាត់វត្តមានយោធាអ៊ីរ៉ង់ជាអចិន្ត្រៃយ៍ នៅស៊ីរី

អ៊ីរ៉ង់ៈ រដ្ឋាភិបាលក្រុងតេអេរ៉ង់ បានរិះគន់ម្តងហើយម្តងទៀត ចំពោះការអះអាងរបស់អ៊ីស្រាអែល និងអាមេរិក ទាក់ទងវត្តមានយោធារបស់ពួកគេ នៅស៊ីរីថា មិនមានមូលដ្ឋានត្រឹមត្រូវ បើទោះបីអ៊ីរ៉ង បានលើកទ្បើងថា ការបញ្ជូនកងកម្លាំងខ្លួន គឺដើម្បីជួយដល់ទីក្រុងដាម៉ាស់ ប្រឆាំងនឹងភេរវកម្មក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨។

អនុប្រធានក្រសួងការបរទេស លោក Alexander Ben-Zvi នៅថ្ងៃច័ន្ទនេះ បាននិយាយថា អ៊ីស្រាអែល មិនបានចាប់អារម្មណ៍ សម្រាប់ការកើនទ្បើងនៃយោធារបស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរីនោះទេ ប៉ុន្តែនឹងឆ្លើយតបប្រសិនបើអ៊ីរ៉ង់ នៅតែបង្កហេតុនៅតាមព្រំដែនស៊ីរី។

ដោយលោកបានបន្ថែមថា «លោកសង្ឃឹមថា រឿងនេះ នឹងមិនកើតឡើងទ្បើយ …តែប្រសិនបើពួកគេ (កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់) ហ៊ានវាយប្រហារមកលើទឹកដីអ៊ីស្រាអែលនោះ គ្មានជម្រើសអ្វីក្រៅតែពីការសងសឹកទៅវិញនោះទេ។

សូមជំរាបថា វត្តមានយោធារបស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ត្រូវបានគេចោទប្រកាន់ថា បានបង្កើនការគម្រាមកំហែង តាមតំបន់ព្រំដែន ខណៈដែលអ៊ីស្រាអែល កំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់យោធាអ៊ីរ៉ង់ជាអចិន្ត្រៃយ៍ នៅក្នុងប្រទេសស៊ីរី៕

មតិយោបល់