ព័ត៌មានជាតិ

រថយន្តកុងទីន័រម៉ាក FUSOបុករថយន្ត២គ្រឿងរការខូចខាតទាំង៣គ្រឿង

ព្រះសីហនុ: រថយន្តកុងទីន័រម៉ាក FUSOបុករថយន្ត២គ្រឿងរការខូចខាតទាំង៣គ្រឿងកាលពីវេលាម៉ោង ១០និង៣០
នាទីព្រឹក ថ្ងៃ ទី ១៤ ខែ កក្កដា ឆ្នាំ ២០១៩លើផ្លូវជាតិលេខ ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣៧-១៣៨ក្នុង
ភូមិការហ្លួង ឃុំចម្ការហ្លួង ស្រុក កំពង់សីលា ខេត្តព្រះសីហនុ។

សមត្ថកិច្ចឲ្យដឹងថា កើតឡើងរវាង រថយន្ត៣គ្រឿងបុកគ្នាក្នុងទិសដៅបញ្ច្រាស់ទិសគ្នាបង្កដោយរថយន្តកុងទីន័រ ម៉ាក FUSO ក្បាល ព៌ណ ត្រួយចេក ពាក់ ស្លាក លេខ ភ្នំពេញ 3E-3083 មាន ទិសដៅ ពីខេត្តព្រះសីហនុ ទៅភ្នំ
ពេញដល់ចំណុចកើតហេតុបាន បុក រថយន្ត២គ្រឿងមានទិសដៅបញ្ច្រាស់ទិគ្នាបណ្តាលឲ្យខូច ខាត រថយន្តទាំង៣គ្រឿង រងរបួសស្រាល ២នាក់រីឯអ្នកបើកបររថយន្ត បង្ករត់គេចបាត់៕

មតិយោបល់