ភ្នំពេញៈ ស្រ្តីចំនួន៤នាក់មានលុយដាក់ចងការហើយត្រូវបានស្រ្តីជើងល្អម្នាក់ខ្ចី ពេលនោះដោយសារតែឃើញស្រ្តីម្នាក់នោះជិះសុទ្ធតែរថយន្តឡិចស៊ីស៣៣០និងមានផ្ទះធំទ្រនំខ្ពស់ផង និងអះអាងថាជាគ្រូពេទ្យទាំងប្ដីទាំងប្រពន្ធផងនោះទើបឲ្យខ្ចី។
ប៉ុន្តែទីបំផុតស្រ្តីជើងល្អជាកូនបំណុលខាងលើបោកប្រាស់អស់ទាំងដើមទាំងការអត់សងសូម្បី១រៀល ព្រមទាំងលក់ផ្ទះសម្បែងលក់ឡានទំនើបរួចវេចបង្វិចដាក់មេប្រូចគេចខ្លួនបាត់គា្មនអាល័យឡើយ។ បន្ទាប់មកទើម្ចាស់បំណុលទាំង៤នាក់ខាងលើបាននាំគ្នាធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅដាក់ពាក្យប្ដឹង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីជាប់ចោទថាជាជាជនបោកប្រាស់ខ្ចីលុយគេអត់សងថែមទាំងគេចខ្លួនបាត់ទៀតនោះត្រូវបានគេស្គាល់ឈ្មោះសេង ធានី អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ មុខរបរជាគ្រូពេទ្យ នៅមន្ទីរពេទ្យ។
ដោយឡែកអ្នកដាក់ពាក្យប្ដឹងមានគ្នា៤នាក់ដែលសុទ្ធតែជាអ្នកចាញ់បោកស្រ្តីជើងឆើតខាងលើ ក្នុងនោះត្រូវបានគេស្គាល់អត្តសញ្ញាណ៣នាក់គឺមាន១ឈ្មោះ អ៊ុ សុភី អាយុ៣៨ឆ្នាំមុខរបរលក់ដូរមានទីលំនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ខាតបង់លុយអស់ចំនួន៤៤,៥០០ដុល្លារ ។ ២,ឈ្មោះសុខ រដ្ឋស្រីនួនអាយុ២៩ឆ្នាំមានទីលំនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ខាតបង់លុយអស់ចំនួន៣,០០០ដុល្លារ ។៣, ឈ្មោះអ៊ូស្រីទូចអាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅ៣ ខាតបង់អស់លុយចំនួន៤,០០០ដុល្លារ។រីឯស្រ្តីម្នាក់ទៀតមិនត្រូវបានស្គាល់ឈ្មោះទេខាតបង់លុយអស់ចំនួន៣៥,០០០ដុល្លារ។ ហើយសរុបអ្នកទាំង៤នាក់បានខាតបង់លុយចំនួន៨៦,៥០០ដុល្លារ(ប្រាំបីម៉ឺនប្រាំមួយពាន់ប្រាំរយដុល្លារ) ដែលត្រូវស្រ្តីខាងលើខ្ចីកាលពីឆ្នាំ២០១៧ខ្លះនិងដើមឆ្នាំ២០១៨ខ្លះហើយក៏នៅមានអ្នកផ្សេងមួយចំនួនទៀតក៏បានចាញ់បោកស្រ្តីនោះដែរប៉ុន្តែអត់ទាន់ទៅប្ដឹងឡើយ។
បន្ទាប់ពីទារអត់បានពួកគាត់បានដាក់ពាក្យបណ្ដឹងទប់ស្កាត់នៅសាលាសង្កាត់ចោមចៅ ឲ្យអាជ្ញាធរជួយទប់ស្កាត់ កុំឲ្យកូនបំណុលលក់ផ្ទះដែរប៉ុន្តែទីបំផុតអាជ្ញាធរនៅតែស៊ីញ៉េឲ្យស្ត្រីនោះលក់ផ្ទះបាត់ដដែល៕
មតិយោបល់