ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់វាយប្រហារ ផ្ទះប្រជាពលរដ្ឋ៨ខ្នង នៅប៉ៃលិន

​ប៉ៃលិន: កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃច័ន្ទ ០៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ មានករណីខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នង(ខូចខាតធ្ងន់ចំនួន៣ខ្នង) នៅចំណុចស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕

មតិយោបល់