ភ្នំពេញៈ ហ្វូងសត្វក្របីចំនួន៥ក្បាល ដើរពេញផ្លូវដោយគ្មានម្ចាស់ ចងខ្សែត្រឹមត្រូវ បានត្រូវរថយន្តហាយឡែនឌ័រមួយគ្រឿងបើកលឿន បុកទាំងកម្រោលចំក្របីចំនួន២ក្បាល បណ្តាលឲ្យក្របីជំទង់១ក្បាលងាប់ រីឯមេក្របីបានរងរបួសដាក់ជើងទាំង៤ និងចេញឈាមតាមមាត់ជាច្រើន ចំណែករថយន្តខូចខាតមួយចំណាត់មុខ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១១និង៣០នាទី យប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិ៦អា មុខហាងនំបុង័នាគរាជ
សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ គេឃើញក្របីមួយហ្វូងចំនួន ៥ក្បាល បានដើរពេញផ្លូវបង្កភាពរញ៉េរញ៉ៃគ្មានម្ចាស់ច្បាស់លាស់ លុះដល់ម៉ោងកើតហេតុ ក៏មានរថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AM-9843បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយគ្រួសារ តាមបណ្តោយផ្លូវជាតិ៦អា ក្នុងទិសដៅពីកើតទៅលិចល្បឿនលឿន ខណៈមកដល់ជិតហ្វូងសត្វក្របី ស្រាប់តែហ្វូងសត្វក្របីទាំង៥ក្បាល រត់ឈូរឆ្លងថ្នល់ សំដៅមករថយន្តហាយឡែនឌ័រដែលកំពុងតែលឿន បុកពេញទំហឹង បណ្តាលឲ្យសត្វក្របីជំទង់១ក្បាលងាប់ និងមេក្របី១ក្បាលរបួសបាក់ជើងទាំង៤បែកឈាមហូរច្រមុះ ចំណែករថយន្តខូចខាតមួយកំណាត់មុខ ទៅមុចលែងរួច តែសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស ។
ក្រោយកើតហេតុម្ចាស់រថយន្តបាន ខំរត់ដេញចាប់សត្វក្របីដែលនៅសល់៣ក្បាល ទៀតតែចាប់មិនបាន ហើយសួររកម្ចាស់ក្របីឲ្យចេញមុខមកដោះស្រាយ តែទោះជាយ៉ាងណា ក្រោយកើតហេតុ ជាង២ម៉ោងទៅហើយនៅមិនទាន់ឃើញ ម្ចាស់សត្វក្របីចេញមុខមកដោះស្រាយជាមួយម្ចាស់រថយន្តទៀត៕
https://youtu.be/5zJ4hXrFIxA
មតិយោបល់