ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អគ្គីភ័យឆេះដើមអាកាស្យា កិនរួច របស់ក្រុមហ៊ុន អេចអឹម អិនធើណាតសិនណល ខូអិលធីឌី (XM International co.ltd) រាលឆេះផ្ទះប្រជាពលរដ្ឋអស់ ចំនួន៣ខ្នង

ព្រះសីហនុ: មានករណីអគ្គីភ័យ ឆេះគំនរដើមអាកាស្យា កិនរួច នៅត្រង់ចំនុចសេអុី៥ ស្ថិតក្នុងភូមិពូធឿង ឃុំបិត្រាំងស្រុកព្រៃនប់ នៅវេលាម៉ោង១៣:៣០នាទី ហើយបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ ៣ខ្នងទាំងស្រុង។

ប្រពភពីសមត្ថកិច្ចឲ្យដឹងថា ផ្ទះទី១ ទំហំ៤ម គុណ៥ម ជញ្ជាំងឈើប្រក់ស្បូវ ម្ចាស់ឈ្មោះថំ ខ្លូ ភេទប្រុស អាយុ៤៥ឆ្នាំមុខរបរកសិករ បាត់បង់ ប្រាក់រៀលចំនួន១០មុឺន និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួន។ ផ្ទះទី២ ទំហំ៤ម គុណ៥ ជញ្ជាំងឈើប្រក់ស្បូវ លាយសង្ក័សី ម្ចាស់ឈ្មោះ ពេជ្រ លន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ បាត់បង់សម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួន។ ផ្ទះទី៣ ទំហំ៤ម គុណ៥ម ជញ្ជាំងឈើប្រក់ស្បូវម្ចាស់ឈ្មោះ នុប វន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ បានបាត់បង់សម្ភារ:ប្រើប្រាស់ ក្នុងផ្ទះ១ចំនួន។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបណ្តាលពី ភ្លើងឆេះព្រៃក្បែរតំបន់កើតហេតុ រងើកភ្លើងឆេះព្រៃ បានហើរ ទៅធ្លាក់លើគំនរដើមអាកាស្យា កិនរួច របស់ក្រុមហ៊ុន អេចអឹម អិនធើណាតសិនណលខូអិលធីឌី ផលិតក្តារបន្ទះ។ ហើយរងើកភ្លើង បន្តហើរទៅធ្លាក់ លើផ្ទះប្រជាពលរដ្ឋតែម្តង ។

បច្ចុប្បន្ន ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង ចុះជួយអន្តរាគមន៍ទាន់ពេលពីកងរាជអាវុធហត្ថ ស្ថានភាពភ្លើងបានថយចុះបន្តិចហើយ៕

photo_2016-04-25_17-45-06 photo_2016-04-25_17-45-07 photo_2016-04-25_17-45-09 photo_2016-04-25_17-45-08

មតិយោបល់