ព័ត៌មានជាតិ

មន្ត្រីប៉ូលិសម្នាក់ បើករថយន្តហាយឡែនឌ័រ បុកទ្រូងផ្លូវខ្ទេចក្បាលរថយន្តខាងមុខ!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានមន្ត្រីប៉ូលិសម្នាក់ បានបើករថយន្តរួមដំណើរនិងមិត្តភក្តិម្នាក់ទៀត ស្រវឹងរេចង្កូតបុកក្បាលនាគចែកផ្លូវពេញទំហឹង កាលពីវេលាម៉ោង១១និង៥០យប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

រថយន្តនេះម៉ាកហាយឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្ដាល 2A-1407 បើកពីជើងទៅត្បូងក្នុងល្បឿនលឿន ជិះដោយមន្ត្រីប៉ូលិសម្នាក់ រួមដំណើរជាមួយមិត្តភក្តិ ដល់ចំណុចកើតហេតុ ក៏បុកក្បាលនាគចែកទ្រូងផ្លូវតែម្តង បណ្តាឲ្យរងការខូចខាតក្បាលខាងមុខយ៉ាងដំណំ ត្រូវបានសមត្ថកិច្ចវាស់វែងយករក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់