ភ្នំពេញៈ បុរសម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះ និង២នាក់ទៀតបានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងលឿន ភ័យនិងម៉ូតូមួយគ្រឿងជិះដេញពីក្រោយ បណ្តាលឲ្យជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបភោជនីយដ្ឋាន ថ្មដា តាមបណ្តោយផ្លូវ១២៨ កែងនិងផ្លូវ១០៧ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ហុង គឹមហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិកោះរងារ សង្កាត់ប៊ុនសាំង ខណ្ឌព្រែកភ្នៅ។
តាមសម្តីមិត្តភក្តិសពជនរងគ្រោះដែលរងរបួសស្រាលបានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី០១៦ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1FY-5357 ជិះចេញពីម្តុំវត្តបុទុម បំណងជិះត្រឡប់ទៅផ្ទះជនរងគ្រោះជាអ្នកឌុបតាមបណ្តោយផ្លូវ១០៧ ទិសដៅពីត្បូង ខណៈនោះក៏មានម៉ូតូមួយគ្រឿងម៉ាកXR ពណ៌ក្រហម ជិះដោយបុរសម្នាក់ដេញមកពីក្រោយ ធ្វើឲ្យរូបគាត់ទាំង២នាក់មានការភិតភយ័បានបន្ថែមល្បឿនម៉ូតូយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើស្តុបបែកជាបួនផ្លូវ១២៨ បានជ្រុលចង្កូចទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CK-3169 ជិះដោយយុវជនម្នាក់តាមបណ្តោយផ្លូវ១២៨ទិសដៅពីកើតទៅលិចពេញទំហឹង បណ្តាលខាងម៉ូតូសង់អ្នកឌុបបានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះ តែអកុសលជនរងគ្រោះបានស្លាប់នៅពាក់កណ្តាលផ្លូវត្រូវបានរថយន្តយកមកកន្លែងកើតហេតុវិញ។ ចំណែកអ្នកអង្គុយនៅពីក្រោយរងរបួសស្រាល រីឯខាងម្ចាស់ម៉ូតូវ៉េវរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុម៉ូតូទាំងពីគ្រឿងសមត្ថកិច្ចជំនាញធ្វើកាវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់