ភ្នំពេញៈ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅវេលាម៉ោង១១៖៣០នាទីយប់ មានករណីដាច់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើងលេខ 261-F2 ដែលស្ថិតនៅ ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ករណីដាច់ភ្លើងនេះ បណ្ដាលមកពីមូលហេតុ ឆេះក្រចាប់ប៉ុងខ្នែងបំបែកខ្សែបណ្តាញតង់ស្យុងទាប(LV) ហើយបច្ចុប្បន្ន ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនមានចរន្តអគ្គិសនី នៅមុនម៉ោង១២៖០០នាទីព្រឹក នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦៕


មតិយោបល់