ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌ៧មករាឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច

ភ្នំពេញ: ជនសង្ស័យ២នាក់បានធ្វើសកម្មភាពគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិ ត្រូវនគរបាលខណ្ឌ៧មករា ដេញតាមចាប់បានម្នាក់ ម្នាក់ទៀរត់គេចខ្លួនបាត់កាលពីវេលាម៉ោង៣និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតត្រង់ចំណុចមុខផ្ទះលេខ២៦៦AEo ក្រុម៦ភូមិ១ តាមបណ្ដោយផ្លូវលេខ១០៧ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ូរ មករា ហៅម៉ាប ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំស្ទឹងមានជ័យ។

នៅមុនពេលកើតហេតុកម្លាំងនគរបាលខណ្ឌ៧មករា កំពុងល្បាតក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកសងកូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ហើយនៅក្នុងដៃមានកាន់រូបចម្លាក់ទៀតផង ទើបមានការសង្ស័យ ហើយក៏បានជិះម៉ូតូប្រដេញតាមពីក្រោយ ភ្លាមៗនោះក្រុមជនសង្ស័យទាំង២នាក់ ដឹងខ្លួនក៏ជិះម៉ូតូគេច រហូតមកដល់ចំណុចខាងលើ ស្រាប់តែជនសង្ស័យផ្តួលម៉ូតូចោល ហើយរត់គេចខ្លួនចូលក្នុងច្រកចូលដឿងហែមបាត់ស្រមោលតែម្ដង ចំណែកជនសង្ស័យម្នាក់ទៀតត្រូវបានឃាត់ខ្លួន រួមជាមួយម៉ូតូ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបាននគរបាលនាំមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល៧មករាដើម្បីសួនាំចាត់ការតាមនីតិវិធី៕

photo_2016-06-17_11-51-57

មតិយោបល់