ព័ត៌មានជាតិ

បុរសម្នាក់កំពុងតភ្លើង ក៏ត្រូវឆក់ស្លាប់ទាំងយប់ សមត្ថកិច្ចមូលដ្ឋានអត់ដឹងរលីង

ភ្នំពេញៈ បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់ស្លាប់ ខណៈកំពុងតបណ្តាញភ្លើងក្នុងបន្ទប់ជួល ដែលហេតុការណ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៨យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ស្ថិតនៅផ្លូវបេតុង ក្នុងបន្ទប់ជួលភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនរងគ្រោះឈ្មោះ លីថូ ភេទ ប្រុសអាយុ៣៧ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានមកជួសជុលតបណ្តាញភ្លើង ក្នុងបន្ទប់ជួល ហើយក៏បានប៉ះជាមួយខ្សែតំណរបណ្តាលឲ្យឆក់ដេកដួល បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាជួយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យព្រះកុសុមះ តែជាអកុសល្យជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ទៅហើយ។

ក្រោយពេលកើតហេតុម្ចាស់បន្ទប់ជួល បានព្យាយាមលាក់បាំងសមត្ថកិច្ច ដោយពុំបានរាយការណ៏ថា មានករណីមនុស្សស្លាប់ទ្បើយ ហើយក៏បានដឹកសពជនរងគ្រោះ ទៅស្រុកកំណើតទាំងយប់ ដោយពុំបានធ្វើកោសល្យវិច័យពីសមត្ថកិច្ចជំនាញណាម្នាក់នោះទេ៕

https://youtu.be/28wHVN0UVsU

មតិយោបល់