ព័ត៌មានជាតិ

ស្វែងយល់អំពី ត្រីដំរី

ត្រីដំរី មា​នប្រវែង​ដងខ្លួន​អតិបរមា ៦៥ ស​.​ម​។ ត្រី​ដំរី តូចៗ ឃើញ​មាន​រស់នៅ​ច្រើន នៅក្នុង​ស្ទឹង ដែលមាន​ខ្សាច់ និង​ថ្ម​។ ត្រី​ប្រភេទ​នេះ ពង​-​កូន ពីរដង​ក្នុង​មួយឆ្នាំ​។ លើក​ទី​១ ចាប់ពី​ខែមីនា ដល់​ខែមេសា​។ លើក​ទី​២ ចាប់ពី​ខែ តុលា ដល់​ខែ វិច្ឆិកា​។ វា​ស៊ី​ត្រី​ល្អិតៗ កំពឹស ពពួកសត្វ​ល្អិត​ដែល​រស់ក្នុង​ទឹក ខ្យង​-​ខ្ចៅ និង​ក្តាម​ជា​អាហារ​។
ត្រីដំរីមានវត្តមាននៅតាមបណ្តាប្រទេសមួយចំនួនដូចជា កម្ពុជា , ថៃ , ម៉ាលេសុី , សិង្ហបុរី ,ហ្វីលីពីន , និង ឥណ្ឌូណេស៊ី ដែលវារស់នៅតាមតំបន់ទឹកសាប ។

ត្រីដំរីជាប្រភេទត្រីម្យ៉ាងដែលត្រូវបានប្រជានេសាទ ចិញ្ចឹមជាលក្ខណៈកសិដ្ឋាន សម្រាប់នាំចេញទៅក្រៅប្រទេស ហើយវាក៏ឃើញមាននៅក្នុងទីផ្សាត្រីចិញ្ចឹមលម្អរផងដែរ ។ ត្រីដំរីត្រូវបានប្រជាជនចិននិយមបរិភោគណាស់ ព្រោះតែ ភាពស្រស់ស្អាតនៃពណ៌របស់វា និង សាច់ដ៏មានឱជារស ហើយប្រជាជនចិនក៏ជឿរថាវា ជួយអោយមានសុខភាពល្អ ! ប្រជាជនចិននិយមហូបត្រីដំរីណាស់ ពិសេសនៅក្រោយពេលវះកាត់ ឬ ក្រោយពេលសម្រាលកូនរួច។នៅប្រទេសថៃ ត្រីដំរីមានដំណាលព្រេងនិទាន ដែលត្រូវបានគេថតជាខ្សែរភាពយន្ត ដូចនិងប្រទេសកម្ពុជាយើងដែរ ។

ត្រី​ដំរី ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជីរ​ក្រហម IUCN Red List (Least Concern) ជា​ប្រភេទ​ត្រី ដែលមាន​ការព្រួយបារម្ភ​តិចតួច ថា​នឹង​អាច​ឈានទៅ​ផុត​ពូជ​។ កត្តា​គំរាមកំហែង​នាពេល​បច្ចុប្បន្ន​ចំពោះ​ត្រី​ប្រភេទ​នេះ​មិន​ត្រូវបាន​គេ​ដឹង​ឡើយ​។
ប្រភពផ្សេងទៀត ៖ ត្រីស្រកាមួយប្រភេទ មានសណ្ឋានធំកន្តុលមូល សាច់ជ្រាយ : ត្រីដំរី ( ខ្មែរបុរាណមិនយកមកប្រើជាអាហារទេ ) ។

ឈ្មោះខ្មែរ ៖ ត្រីដំរីមាស ( ត្រីដំរី )
ឈ្មោះវិទ្យាសាស្ត្រ ៖ Oxyeleotris marmorata

 

ប្រភព៖​​​​​​ ជីវៈចម្រុះនៃប្រទេសកម្ពុជា

មតិយោបល់