ព្រៃវែងៈ លោកវរសេនីយ៍ទោ អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ បានប្រាប់ Post News ថា មានករណីក្រុមក្មេងទំនើង២ក្រុម ប្រដាប់ដោយដំបងនិងដែកឆាប បានដេញវាយកាប់ចាក់គ្នានៅក្នុងកម្មវិធីបុណ្យវត្ត ស្ថិតនៅភូមិកណ្ដាល ឃុំសំរោង ស្រុកស្វាយអន្ទរ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលកំពុងមើលល្ខោនបាសាក់ និងរាំធុងបាស។
ក្នុងករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ គា ដំណឹង ភេទប្រុស អាយុ២០ឆ្នាំ។
បច្ចុប្បន្ននេះ ជនសង្ស័យឈ្មោះ គា ដំណឹង សមត្ថកិច្ចបានកំពុងសាកសួរចម្លើយ ដើម្បីស្វែងរកបក្ខពួក និងជនដៃដល់ដែលវាយកាប់ចាក់គ្នា៕
មតិយោបល់