រតនគិរីៈ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សា មានស្ថានទម្ងន់។
កើតហេតុនៅថ្ងៃអង្គារ៍ ៥រោច ខែផល្គុន នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២និង១០នាទីរសៀល ស្ថិតនៅភូមិ១(អូរខ្វេះ) ឃុំត្រពាំងច្រេស ស្រុកកូនមុំ ក្រុងបានលុង ខេត្តរតនគិរី។
ជនសង្សយ័មានឈ្មោះ ប្រាក់ ភារុន ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ បានយកគល់ឫស្សីវាយទៅលើជនរងគ្រោះឈ្មោះ សេង ចាន់ដឿន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅជាមួយគ្នា ហើយត្រូវជាកូនប្រសារបានស្លាប់បាត់បង់ជីវិត។
បច្ចុប្បន្ន កម្លាំងរាជអាវុធហត្ថស្រុក បានធ្វើការឃាត់ខ្លួនបានយកមកដល់មូលដ្ឋានហើយ៕
មតិយោបល់