ព័ត៌មានជាតិ

Leeteuk ​ប្រធានក្រុម Super Junior ទុក្ខ​ធ្ងន់សមាជិក​​​គ្រួសារ​ធ្វើអត្ត​ឃាត​​ម្តង ៣​

កាសែត MBN Korean ថ្មីៗនេះបានធ្វើសេចក្តីរាយការណ៍ឲ្យដឹងថា គ្រួសាររបស់តារាចម្រៀង​ កូរ៉េ Leeteuk បាន​សម្រេចចិត្ត​ធ្វើអត្តឃាត ។​

នៅថ្ងៃទី ៦ខែ មករា នេះ ជីដូនជីតា និងឪពុក​​​របស់ ក្រុមតារាចម្រៀង Leeteuk ដែល​ជា​ប្រធានក្រុម Super Junior បានស្លាប់ ខណៈដែលគ្រោះថ្នាក់ចរាចរណ៍​។​ទន្ទឹមជាមួយនឹងគ្នានេះដែរ ខាងប៉ូលិស បាន​​អះអាងថា ​នោះមិនមែនជារឿងគ្រោះថ្នាក់ចរាចរណ៍នោះទេ ​ដោយមាន​ភ្លើង​ក្នុងបន្ទប់ផង អាច​ជារឿង​​ធ្វើអត្តឃាត​ ខណៈដែល ​សាកសព​រកឃើញ ទាំង ៣ ក្នុងផ្ទះនោះ​។​តំណាងបង្ការបង្ការ​អគ្គិភ័យ ក្នុងតំបន់ Dongjgak Seoul បាននិយាយាថា បច្ចុប្បន្ន នេះ បញ្ហាស្លាប់ឪពុក និង​ជីដូនជីតា​ របស់ប្រធានក្រុម Leeteuk ត្រូវបានគេជឿជាក់ថា ជា​គ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែ​វាហាក់ដូចជាមិនមែនទៅហើយ ដោយយើងជឿជាក់ថា ​ពួកគេទាំង ៣ នាក់​​ធ្វើអត្តឃាត ​នៅក្នុងផ្ទះ​។​

ប្រភពព័ត៌មានផ្សេងទៀតបាននិយាយថា កាលពីវេលាម៉ោង ៧ ដល់ម៉ោង ៩ សាកសពទាំង ៣ ត្រូវបាន​រកឃើញថា ស្លាប់នៅក្នុងផ្ទះ ​របស់គាត់ នេះ​ជាករណី​ធ្វើអត្តឃាត ហើយ​។​

តែ​ទោះជាយ៉ាងណា​ប្រភពព័ត៌មានទាំងនេះ ហាក់ដូចជាស្រពិច​ស្រពិលនៅឡើយទេ ដោយរងចាំ​ថ្ងៃបុណ្យសព ដែលធ្វើឡើងនៅ ថ្ងៃទី ៨ ខែ មករា ​នៅ Korea University Medical Center ។​

បន្ទាប់ពីឭព័ត៌មាន​ថា គ្រួសារតារាចម្រៀងនេះស្លាប់ដោយការ​ធ្វើអត្ត​ឃាតនោះ ខាង​អ្នគាំទ្រ​តារាចម្រៀងរូបនេះ បាន​​ហៅទៅកាន់ប៉ូលិស ថា ពួកគេ​មិនចង់ឭពីបញ្ហា​មិនល្អ​ចំពោះតារាចម្រៀងរូបនេះឡើយ ៕​
2014-01-07_084633

2014-01-07_084617

មតិយោបល់