ព័ត៌មានជាតិ

បើកមិនគោរពច្បាប់! បុកក្មេងប្រុសម្នាក់កំពុងតែដើរ ធ្លាយខួរនិងពោះវៀនស្លាប់យ៉ាងរន្ធត់!

​ព្រះវិហារ: ថ្ងៃអង្គា ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៣និង៣០នាទីរសៀល នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកក្មេងដែលកំពុងជើង ទិសដៅស្របគ្នា ពីកើតទៅលិច បណ្តាលឲ្យធ្លាយពោះនិងធ្លាយខួរស្លាប់យ៉ាងរន្ធត់។

រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ3C-9820 បើកបរដោយឈ្មោះ អៀម រិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិវត្តលង់ ឃុំរលកសរ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ វិន ធារ៉ា អាយុ១០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។ចំពោះករណីគ្រោះចរាចរខាងលើនេះជំនាញចរាចរណ៍ស្រុកកំពុង កសាងសំណុំរឿងបញ្ជូនទៅជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់