ការប្រកួតក្នុងជើងទី ១ បានត្រឹមតែ ០ – ០ នោះ រវាងក្លិប ក្រុមម្ចាស់ផ្ទះ Besiktas និង កាំភ្លើងធំ ក្នុងក្របខណ្ឌធំ UEFA Champions League ។ ក៏ប៉ុន្តែសម្រាប់រាត្រីយប់មិញនេះដែរ ក្លិបកាំភ្លើងធំ Arsenal ធ្វើបានសម្រេច ដោយយកឈ្នះក្លិប ខ្លាំងតួគី Besiktas ក្នុងលទ្ធផល ១ – ០ កាលពីរាត្រី ១ និង៤៥នាទី រំលងអាធ្រាត្រយប់មិញនេះ។
វាជារឿងលំបាកខ្លាំងណាស់ សម្រាប់ Arsenal យប់មិញ ដែលអាចយកឈ្នះក្លិបខ្លាំងតួគី ខណៈដែលខ្លួនបាត់បង់កីឡាករជាច្រើន និងជាខ្សែប្រយុទ្ធសំខាន់ ក៏ប៉ុន្តែ កីឡាករចំណូលថ្មី Alexis Sanchez រកគ្រាប់បាល់នៅនាទី ៤៥ នាំមុខ ក្លិប Besiktas ១ – ០ សម្រាប់ជំនួបទាំងពីរជើង នេះ ។ អ្វីដែលក្លិបកាំភ្លើងធំកាន់តែព្រួយបារម្ភ ខ្លាចមិនបានកក់កៅអ៊ីក្របខណ្ឌ UEFA Champions League នេះបាន គឺនៅនាទី ៧៥ កីឡាករ Mathieu Debuchy ទទួលបានកាតក្រហម ធ្វើឲ្យគ្រូបង្វឹក Wenger ដូចមាន់រកពង ដោយប្តូរយុទ្ធសាស្ត្រលេងការពារច្រើនជាងប្រយុទ្ធ ។
ទោះជាយ៉ាងនេះក្តី សម្រាប់ប្រកួតពីរជើងនេះ កាំផ្លើងធំ យកឈ្នះ ១ – ០ ឡើងទៅកាន់វគ្គ បន្ត ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ ៖
ព័ត៌មានជាតិ
មតិយោបល់