ព័ត៌មានជាតិ

ចាប់ខ្លួនជនស្បែកខ្មៅ៣នាក់ ប្រើប្រាស់ឯកសារក្លែង បើកគណនីធនាគារ

ភ្នំពេញ: ជនស្បែកខ្មៅ៣នាក់ត្រូវ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន ក្រសួងមហាផ្ទៃ បានបើកការស្រាវជ្រាវតាមជំនាញរបស់ខ្លួន រហូតតាមចាប់បានដោយ ចោទពីបទប្រើប្រាស់ឯកសារក្លែង-លិខិតឆ្លង ដែនក្លែងក្លាយដើម្បីបើកគណនីធនាគារនៅប្រទេសកម្ពុជា។

លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន បានប្រាប់ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានចាប់ខ្លូន កាលពីម្សិលមិញនេះ គឺពួកគេបានឆ្លងដែនមកកាន់ប្រទេសកម្ពុជា ដោយប្រើឯកសារក្លែង និងប្រើលិខិតឆ្លងដែនក្លែងក្លាយ ដើម្បីធ្វើការបើកគណនី នៅធនាគារ ក្នុងប្រទេសកម្ពុជា ប៉ុន្តែពួកគេត្រូវបានកម្លាំងនគរបាលរបស់លោក ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបើកប្រតិបត្តិការ តាមចាប់ទាល់តែបាន។

លោកឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា ជនជាតិកុងហ្គោរទាំង ៣នាក់ដែលត្រូវចាប់ខ្លួនរួមមាន:
១.ឈ្មោះ Emmanuel Ngoma Ngoma coco
២.ឈ្មោះ Junior Bin Mungomba និង
៣.ឈ្មោះ Mesiya Tedike Junior។

ក្រោយការសួរនាំជនជាតិបរទេសទាំង៣នាក់ បានសារភាពថា ពួកគេ បានទទួលលិខិតឆ្លងដែនក្លែងពីបក្ខពួក២ នាក់ទៀត (ម្នាក់ជា ជនជាតិប៊ែលហ្សិក និងម្នាក់ទៀតជនជាតិបារាំង)។

ពួកគេបាននិយាយទៀតថា ពួកគេទទួលលិខិតឆ្លដែនដើម្បីបើកគណនីធនាគារដើម្បីទទួលការផ្ទេរប្រាក់ពីក្រៅ។

លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានបញ្ជាក់ថា ជនសង្ស័យ Emmanuel Ngoma Ngo ma coco បានបើកនៅធនាគារ
ស្ថាបនា ៣គណនី ប្រើលិខិតឆ្លង ដែន៣សញ្ជាតិ(បារាំង ឈីលី និង ប៉រទុយហ្គាល់)។
២.Junior Bin Mungomba បានបើក២គណនី នៅធនាគារស្ថាបនាប្រើលិខិតឆ្លងដែនបារាំងនិងប៊ែលហ្សិក។
៣.Mesiya Tedike Junior(នៅរឹងរួស អះអាងថា ទើបមកកម្ពុជាពីប្រទេសថៃ)។

តែយ៉ាងណាក៏ដោយ ជនសង្ស័យទាំងនេះ កំពុងបន្តសួរនាំ នៅនាយកដ្ឋាន ដើម្បីកសាងសំណុំរឿង ទៅតុលាការចាត់ការតាមនីតិវិធី៕

មតិយោបល់