ព័ត៌មានជាតិ

នីសាន់ដឹកបន្លែក្រឡាប់លើផ្លូវ ស្រាប់តែរថយន្ត២គ្រឿងទៀត បុកគ្នាពេញទំហឹង!..

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តដឹកបន្លែ១គ្រឿងក្រឡាប់ ស្រាប់តែរថយន្ត២គ្រឿង បើកបុកគ្នាពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៩-១៦០ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តដឹកបន្លែ១គ្រឿង ម៉ាកNISSAN ស្លាកលេខ ព្រះសីហនុ3A-0310 បានក្រឡាប់ដោយខ្លួនឯង។ មួយសន្ទុះក្រោយមកក៍ ស្រាប់តែមានរថយន្ត២គ្រឿងទៀត បានបុកគ្នានៅកន្លែងរថយន្តដឹកបន្លែក្រឡាប់ មានទីរថយន្តម៉ាកDAVO ស្លាកលេខ ព្រះសីហនុ3A-8887 អ្នកបើកបរឈ្មោះ ហេង ហាន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ បើកបរ
មានទីលំនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ និងរថយន្តទី២ម៉ាក HINO ស្លាកលេខ ព្រះសីហនុ4A-2934 (អ្នកបើកបររត់គេចខ្លួនបាត់)។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងនាំយករថយន្តទាំង៣គ្រឿង មករក្សាទុកដើម្បីធ្វើការដោះស្រាយបន្ត៕

មតិយោបល់