បន្ទាយមានជ័យៈ ក្មេងប្រុស អាយុជាង១ខួបម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីការធ្វេសប្រហែសរបស់ឪពុកម្តាយ ដែលរវល់នឹងការងារផ្ទះមិនបានចាប់អារម្មណ៍ បណ្តោយឲ្យកូនប្រុសចុះលេងទឹកស្រះតែម្នាក់ឯង ទើបបណ្តាលឲ្យលង់ស្លាប់ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះខាងលើនេះមាន ឈ្មោះ អាង វណ្ណធិត អាយុទើបតែ១ខួប៥ខែ ដោយមានឪពុកឈ្មោះ ញុល គឹមអាង និងម្តាយឈ្មោះ អួម សុធី រស់នៅផ្ទះកើតហេតុខាងលើ។
បន្ទាប់ពីមានការភ្ញាក់ផ្អើលនេះរួចមក កម្លាំងនគរបាលជំនាញបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច្ឆ័យទៅលើសាកសពក្មេងប្រុសរងគ្រោះ បានឲ្យដឹងថា ក្មេងខាងលើ ពិតជា លង់ទឹកស្លាប់ពិតប្រាកដមែន ហើយបច្ចុប្បន្ន សាកសពក្មេងរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់