ព័ត៌មានជាតិ

តាកូម៉ា បើកហួសល្បឿនកំណត់! ​ធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង

រតនគិរីៈ កាលពីថ្ងៃអង្គារ៍ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនិងថ្ងៃទី០៦ ខែមីនា ឆ្នំា២០១៨ វេលាម៉ោង៤និង១៥នាទីរសៀល មានករណីគ្រោះថ្នាក់គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រឡាប់តែឯងទិសដៅពីកើតទៅលិច នៅចំណុច មុខចំលោកពូឈឿន លើផ្លូវលេខ៧៨សិត្ថនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

រថយន្ដម៉ាកTACOMA ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ2L-4253 អ្នកបើកបរឈ្មោះ ណាំនី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី(រងរបួសស្រាល) និងអ្នករួមដំណើរឈ្មោះ ឆាន សារឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូរថយន្ដ រស់នៅភូមិឃុំជាមួយអ្នកបើកបរ(របួសបាក់កជើងខាងស្តាំនិងរលាត់មុខ)។
មូលហេតុ បើកបរហួសល្បឿនកំណត់។ របួសធ្ងន់ស្រាល២នាក់
និងបាក់បង្គោលភ្លើងចំនួន១ដើម។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានធ្វើកំណត់ហេតុត្រួតពិនិត្យកន្លែងកើតហេតុ បានស្ទូចរថយន្តគ្រោះថ្នាក់មករក្សារទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ធាននគបាលខេត្តរតនគិរី ដើម្បីរងចាំធ្វើការដោះនៅពេលក្រោយ៕

មតិយោបល់