ព័ត៌មានជាតិ

បុគ្គលិកហាងCKម្នាក់ ចេញពីជួបជុំមិត្តភក្តិ ជិះម៉ូតូបុកដើមឈើនិងជញ្ជាំងផ្ទះប្រជាពលរដ្ឋ ស្លាប់នៅនឹងកន្លែង

ភ្នំពេញៈ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូចេញពីជួបជុំផ្ទះមិត្តភក្តិ ហើយបានជ្រុលបុកដើមឈើ និងជញ្ជាំងផ្ទះប្រជាពលរដ្ឋពេញទំហឹង កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣២៧ ខាងត្បូងសាលាវិទ្យាល័យឥន្រ្ទទេវី ប្រមាណជាង២០ម៉ែត្រ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ខែប រស្មី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកហាងCK ស្នាក់នៅភូមិទួលគោក សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅឃុំ ញ៉ែងញ៉ង ស្រុកត្រាំងកក់ ខេត្តតាកែវ។

តាមសម្តីមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់មានគ្នា៥នាក់ បានជួបជុំគ្នានៅផ្ទះមិត្តភក្តិម្នាក់ទៀតនៅម្តុំផ្សារដីហុយ ដោយបានផឹកស្រាបៀរអស់ចំនួនកន្លះកេះ បន្ទាប់មកក៏បែកគ្នាទៅផ្ទះរៀងខ្លួនដោយរួបគាត់បានជិះម៉ូតូមួយគ្រឿងម្នាក់ចំណែកជនជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកGB ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DC-4011ទិសដៅពីត្បូងទៅជើងមួយគ្រឿងផ្សេងគ្នា មុខនិងក្រោយ លុះពេលមកដល់ចំណុចកើតហេតុ ខណៈដែលរូបគាត់ជិះទៅមុនចម្ងាយប្រហែល៤០ម៉ែត្រពីគ្នា ស្រាប់តែលឺសំឡេងរោទ៍ម៉ូតូ ពេលនោះរូបគាត់ក្រឡេកមើលឃើញជនរងគ្រោះជ្រុលទៅបុកនិងដើមឈើហើយបន្តទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀត។

សាក្សីដដែលបានបន្តថា ភ្លាមនោះរូបគាត់បានមកមើលឃើញជនរងគ្រោះដេកលែងដឹងខ្លួន ទើបខលហៅរថយន្តសង្គ្រោះដើម្បីមកទទួលតែក្រុមគ្រូរពេទ្យបានបញ្ជាក់ថាជនរងគ្រោះបានបាក់កស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុបាន ធ្វើកាវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំសាច់ញាតិមកទទួលយកត្រឡប់ទៅផ្ទះវិញ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់សាច់ញាតិយទៅកធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/1pLa4RwkwtQ

មតិយោបល់