ព័ត៌មានជាតិ

ម្ចាស់ភ័យរត់បាត់អស់ ខ្លាចដៃជាប់ខ្នោះ របស់សមត្ថកិច្ច

ស្ទឹងត្រែង: នៅថ្ងៃសៅរ៍ ៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ កាលពីវេលាម៉ោង១៤និង០៣នាទី កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀ អាប៉ោង បោះសេះ ខ្លាឃ្លោក ) ដែល ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

វត្ថុតាងចាប់យករួមមាន៖ ម៉ូតូចំនួន១១គ្រឿង, បៀចំនួន០៨ ហ៊ូរ , គ្រាប់អាប៉ោង ២គ្រាប់ និងហាន់តោអាប៉ោង០១ កម្រាល ចានទ្រអាប៉ោងចំនួន០១ , គ្រាប់ឡុកឡាក់ក្រឡុកសេះចំនួន០២ និង ហាន់តោសេះ០១ កម្រាល និងសេះ១៦, ខ្លាឃ្លោកនិងកម្រាល គ្រាប់ចំនួន០៤, តេឡេ បញ្ជាការលេងអាប៉ោងមួយគ្រឿង, លុយខ្មែរចំនួន ៧៣.៥០០រៀល, ភួយក្រាលលេងបៀ០៣ កម្រាល ស្បែកជើងចំនួន ១៤គូ រីឯក្រុមអ្នកលេង បានរត់គេចខ្លួនបាត់អស់ ។

បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងរៀបចំបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់