ភ្នំពេញៈ បុរសម្នាក់បែកក្បាលស្លាប់យ៉ាងរន្ធត់នៅនឹងកន្លែង បន្ទាប់ពីចេញជប់លៀងជាមួយមិត្តភក្តិ ជិះម៉ូតូត្រឡប់ទៅផ្ទះជ្រុលចង្កូតទៅបុកខឿនចែកទ្រូងផ្លូវពេញទំហឹង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់ឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខបុរីប៉េងហួត តាមបណ្តោយផ្លូវជាតិលេខ១អា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ សោម សុីមន ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើត ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះបានមកជប់លៀងជាមួយមិត្តភក្តិនៅក្នុងបុរី លុះមកដល់កើតហេតុខាងលើបានបែកផ្លូវគ្នាទៅផ្ទះរៀងខ្លួនដោយជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1C-0155 ធ្វើដំណើទិសដៅពីលិចទៅកើតបំណងត្រឡប់ទៅផ្ទះលុះមកចំណុចកើតហេតុបានរេចង្កូតទៅបុកក្បាលខឿនចែកទ្រូងផ្លូវបណ្តាលឲ្យបោកក្បាលនឹងថ្នល់បែកធ្លាយខួស្លាប់យ៉ាងអាណោចអធ័មនៅនឹងកន្លែង។
ក្រោយកើតហេតុម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិកាដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំសាច់ញាតិមកទទួលត្រឡប់យកទៅផ្ទះវិញ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/zWtMNf0Ew8s
មតិយោបល់