ភ្នំពេញៈ រថយន្តដឹកទំនិញ សំពីងសំពោង ចំនួន៤គ្រឿង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ឃាត់ទុក កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៧ ខែមីនា នៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចមុខវត្តកៀនឃ្លាំង ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ហើយធ្វើការអប់រំ ណែនាំ ឲ្យរើទំនិញចេញ។
នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៨ នគរបាលរួមទាំងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ក៏បានធ្វើកិច្ចសន្យា អប់រំព្រមទាំងធ្វើការផាកពិនិន័យ តាមច្បាប់ និងបានសហការ ជាមួយម្ចាស់ រថយន្ត ជួយរើទំនិញដែលសំពីង សំពោងចេញទើបអនុញ្ញាតឲ្យបន្តដំណើរ។
តាម លោក វរសេនីយ៍ទោ រស់ ខេមរិន្ទ អធិការរងនគរបាលខណ្ឌជ្រោយចង្វារ ទទួលផែនសណ្តាប់ធ្នាប់និងចរាចរណ៍ បានឲ្យដឹងថា ដោយមានបទបញ្ជាពីលោក ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជម្រុញឲ្យសមត្ថកិច្ចរឹតបណ្តឹង និងពង្រឹង ច្បាប់ចរាចរណ៍ ជាពិសេសរថយន្តដឹកសំពីង សំពោងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ជាហេតុបង្កគ្រោះថ្នាក់ជាញឹកញាប់ នគរបាលខណ្ឌជ្រោយចង្វារ ដោយមានបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌ ក៏បានសហការជាមួយ កម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌចុះឃាត់រៀបចំសណ្តាប់ ធ្នាប់និងស្ទាក់ឃាត់រថយន្តដែលធ្វើចរាចរណ៍តាមដងផ្លូវ ដោយ ល្មើសច្បាប់ជាបន្តបន្ទាប់។
ជាក់ស្តែង នៅវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី៧ ខែមីនា សមត្ថកិច្ចក៏បានឃាត់រថយន្តដឹកសំពីងសំពោងបានចំនួន ៤គ្រឿងដែលកំពុងតែធ្វើដំណើរតាមផ្លូវផងដែរ។
លោក វរសេនីយ៍ទោ រស់ ខេមរិន្ទ បានបន្តទៀតថា បន្ទាប់ពីឃាត់រថយន្តសមត្ថកិច្ចក៏បានធ្វើកិច្ចសន្យាអប់រំ និងធ្វើការផាកពិន័យតាមច្បាប់ ព្រមទាំងណែនាំឲ្យម្ចាស់ រើទម្លាក់ទំនិញសំពីងសំពោង ទើបអនុញ្ញាតឲ្យត្រឡប់ទៅវិញ ហើយម្ចាស់ ក៏បានឯកភាពរួចសមត្ថកិច្ច ក៏បានជួយរើឲ្យពួកគាត់បានត្រឡប់ទៅវិញ ។
តាមម្ចាស់ ទំនិញ បានឲ្យដឹងថា មុនដំបូងទំនិញនោះដឹកតាមរថយន្តធុន ធ្ងន់នោះទេ ដោយសារតែរថយន្តនោះខូចក៏បានហៅរថយន្ត ប្រភេទទេសចរណ៍ មកដឹក បន្ត ទៅខេត្តក្រចេះ ក៏ត្រូវសមត្ថកិច្ចឃាត់តែម្តង ៕
https://youtu.be/WGYiYWM7XtY
មតិយោបល់