ព័ត៌មានសុខភាព

វិធីបង្កើតក្រែមធម្មជាតិ ដើម្បីធ្វើឲ្យស្បែកមុខសស្អាត និងបាត់ស្នាមជ្រួញ

មនុស្សស្រីគ្រប់រូបតែងតែប្រាថ្នាមិនចង់ជួបបញ្ហាស្បែកខ្មៅស្រអាប់ ហើយមុខមានស្នាមជ្រីវជ្រួញឡើយ ក៏ប៉ុន្តែ តើត្រូវធ្វើដូចម្តេទៅទើបអាចសម្រេចបំណងមួយនេះបាន? បើយោងតាមគេហទំព័រ rak sukapap បានបង្ហាញថា ត្រសក់ គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលមានឥទ្ធិពលបំផុត ក្នុងការផ្តល់សំណើមដល់ស្បែក ជួយចិញ្ចឹមស្បែកឲ្យក្មេងជាងវ័យ ស្បែកមានភាពបត់បែនបានល្អ ហើយមិនប៉ះពាល់ ដូចផលិតផលគីមីមួយចំនួនឡើយ។ ហេតុនេះហើយ ទើបមនុស្សមួយចំនួនចូលចិត្តប្រើត្រសក់ ដើម្បីថែរក្សាសម្រស់ មិនថាឡើយបញ្ហារង្វង់ភ្នែកខ្មៅ សូម្បីតែបញ្ហាហើមត្របកភ្នែក ក៏អាចជួយបានដែរ។ ខាងក្រោមនេះ គឺជាវិធីបង្កើតក្រែមធម្មជាតិ ដើម្បីធ្វើឲ្យផ្ទៃមុខសស្អាត និងបាត់ភាពជ្រីវជ្រួញ ៖

ធាតុផ្សំ ៖
ត្រសក់ធំល្មម ១ផ្លែ
ស៊ុត ១គ្រាប់(យកតែស៊ុតស)
ទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ

របៀបអនុវត្ត ៖
១.លាងត្រសក់ឲ្យស្អាត រួចហាន់ឲ្យល្អិតៗ។
២.លាយធាតុផ្សំទាំងអស់បញ្ចូលគ្នា រួចក្រឡុកឲ្យម៉ត់ក្លាយទៅជាល្បាយ។
៣.ចាប់ផ្តើមលាបនៅលើផ្ទៃមុខរបស់អ្នកឲ្យសព្វ លើកលែងតែជុំវិញមាត់ និងភ្នែក។
៤.ទុករយៈពេល ២០នាទី ទើបលាងជម្រះជាមួយនឹងទឹកធម្មតា។

អនុវត្តរៀងរាល់មុនចូលគេងជាប្រចាំ ផ្ទៃមុខរបស់អ្នកនឹងប្រែជាស្រស់ថ្លាបន្តិចម្តងៗ ហើយផ្ទៃមុខក៏លែងមានភាពជ្រីវជ្រួញទៀតដែរ៕

ដកស្រង់ពី៖ rak-sukapap

មតិយោបល់