ព្រះសីហនុៈ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង១៦នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ សហការជាមួយ កម្លាំងទីស្នាក់ការត្រៀមបណ្តេញចេញខេត្ត នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិចិនម្នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា។
ជនជាតិចិនខាងលើឈ្មោះ YANG YU ភេទប្រុស អាយុ ១៩ឆ្នាំ។
ដោយកម្លាំងទីស្នាក់ការត្រៀមបណ្តេញចេញព្រះសីហនុ បានទទួលពីស្នងការដ្ឋានខេត្ត កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ សង្ស័យមានគម្រោងប្រព្រឹត្តបទល្មើស។
ជនជាតិចិនខាងលើ បានបណ្តេញចេញឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ ZA797 (KOS-CHN) ឆ្ពោះទៅប្រទេសដើមវិញ ដោយហាមចូលប្រទេសរយៈពេល ០៣ឆ្នាំ៕
មតិយោបល់