ព័ត៌មានជាតិ

Zoomer-X ជិះវ៉ាជែង ពន្លះ​ម៉ូតូNex រងរបួសធ្ងន់ស្រាល៣នាក់!

ភ្នំពេញ: បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូហើយនឹងម៉ូតូ។

ហេតុការណ៍ខាងលើបង្កឲ្យមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី០៨ ខែមីនា ឆ្នាំ២០១៨ ដែលទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ នៅភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់មិនស្គាល់អត្តញ្ញាណបានធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាកZoomer-X ពណ៌ក្រហម លាយសរ ពាក់ស្លាកលេខ ភ្នំពេញ1GS 5828 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងបំណងចង់ឆ្លងផ្លូវ ខណ:ដែលកំពុងឆ្លងនោះក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកNex ពណ៌សរ លាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ1GL 5707 ធ្វើដំណើរដោយបុរស២នាក់មិនស្គាល់អត្តសញ្ញាណដូចគ្នាធ្វើដំណើរក្នុងទិសដៅត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏បានបន្ថែមល្បឿនដើម្បីវ៉ាម៉ូតូសន្តោងរ៉ឺម៉កកង់បី ខណ:ដែលកំពុងវ៉ាភ្លេចមើលភាគីម្ខាងទៀតឆ្លងក៏បានវ៉ាក់អើគ្នា បុកយ៉ាងពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូNexម្នាក់រងរបួសធ្ងន់ស្រាល២នាក់ហើយ ត្រូវរថយន្តសង្រ្គោះដឹកបញ្ជូនទៅឯមន្ទីរពេទ្យ ខាងZoomerXរងរបួសស្រាលម្នាក់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុដើម្បីធ្វើកាវាស់វែងនិងឲ្យភាគីសងខាងធ្វើការសម្របសម្រួលគ្នា ប៉ុន្តែដោយសារភាគីម្ខាងរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ទើបកម្លាំងមូលដ្ឋានសហការជាមួយកម្លាំងផ្នែកជំនាញចរាចរណ៍ផ្លូវគោកខណ្ឌ មកយកទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់