ក្រុមប្រើជើងធាក់វាយប្លន់យកម៉ូតូពេលនេះជាប់ហើយ

ភ្នំពេញៈ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១១និង៤៤នាទី នៅចំណុចមុខរោងចក្រថាក់ក្រាល ផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ សមត្ថកិច្ចខណ្ឌកំបូលចុះស្រាវជ្រាវសហការគ្នាជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុ ប៊ុនធឿន នៅចំណុចតាមផ្លូវលំ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ជនសង្ស័យឈ្មោះ ធាន ប៊ុនថាវ នៅចំណុចតាមផ្លូវបេតុង ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ និងជនសង្ស័យឈ្មោះ ប៉ែន រតនា នៅចំណុចតាមផ្លូវបេតុង ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល។

ជនសង្ស័យចំនួន ០៣នាក់៖

ជនសង្ស័យទី១-ឈ្មោះ ស៊ុ ប៊ុនធួន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ឃាត់ខ្លួនមានសារធាតុញៀន)

ជនសង្ស័យទី២-ឈ្មោះ ធាន ប៊ុនថាវ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ឃាត់ខ្លួនគ្មានសារធាតុញៀន)

ជនសង្ស័យទី៣-ឈ្មោះ ប៉ែន រតនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៧(បុរីពិភពថ្មីកំបូល៣) ផ្លូវលេខ១៣ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។(ឃាត់ខ្លួនគ្មានសារធាតុញៀន)

ជនរងគ្រោះឈ្មោះ ម៉ុន ភារម្យ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ អ្នកដឹកជញ្ជូន ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សម្ភារៈបន្សល់ទុក៖ ម៉ូតូ ចំនួន០១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GT-9106

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់