ព័ត៌មានជាតិ

ជនបរទេសម្នាក់ ប៉ុនប៉ងដុតផ្ទះសំណាក់ហ្កាប៊ីស៍ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

សៀមរាប: នាវេលាម៉ោងប្រហែល ៨យប់ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីជនបរទេសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅត្រង់ចំណុចក្នុងផ្ទះសំណាក់ហ្កាប៊ីស៍ ស្ថិតនៅភូមិ តាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

ជនសង្ស័យម្នាក់ឈ្មោះ SIMMS DAMON WALTER NELSON ភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិ អូស្រ្តាលី សញ្ជាតិ អៀកឡង់ កាន់លិខិតឆ្លងដែនលេខ PV១៧០៤៩៣៤ មុខរបរ អ្នកគ្រប់គ្រងផ្ទះសំណាក់ហ្កាប៊ីស៍ បានធ្វើសកម្មភាពដុតបំផ្លាញសម្ភារ: ក្នុងផ្ទះសំណាក់ ប៉ុន្តែត្រូវបានសមត្ថកិច្ច ជួយពន្លត់ទាន់ពេលវេលា ពុំបណ្តាលឲ្យខូចខាត សម្ភារ:ទ្រព្យសម្បត្តិ ធ្ងន់ធ្ងរឡើយ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តការសាកសួរ ចាត់ការតាមនិតិវិធី៕

មតិយោបល់