ខណ:ព្រឹត្តិការណ៍បើកបង្ហាញកាន់តែខិតចូលមកដល់ Huawei ត្រកូល P ស៊េរីថ្មី ទាំងបីម៉ូឌែល រួមមាន P20, P20 Lite និង P20 Pro ត្រូវបានគេទម្លាយឱ្យឃើញយ៉ាងច្បាស់ទាំងផ្ទៃអេក្រង់ខាងមុខ និងសម្បកខាងក្រោយ។
ក្នុងចំណោមសមាជិកត្រកូល P ទាំងបីម៉ូឌែល គឺមានតែម៉ូឌែល Pro មួយប៉ុណ្ណោះដែលបំពាក់កាមេរ៉ាក្រោយបី ប៉ុន្តែ អេក្រង់មុខរបស់ម៉ូឌែលនីមួយៗ គឺសុទ្ធតែឆកកណ្តាលត្រង់រង្វង់កាមេរ៉ាថត Selfie ស្រដៀងនឹង iPhone X ទាំងអស់។
ថ្មីៗនេះ Huawei បានបង្ហើបឱ្យដឹងតាមរយ:លិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៍បើកបង្ហាញផលិតផលថ្មីៗប្រចាំឆ្នាំរបស់ខ្លួន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ មីនា ជាមួយពាក្យថា “Mooore with AI” ដែលវាជាតម្រុយមួយអាចឱ្យយើងរំពឹងថា កាមេរ៉ាបន្ថែមទី៣ នឹងមានមុខងារសម្រាប់ថតសម្គាល់វត្ថុ តាមបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។
ដោយឡែក ម៉ូឌែល P20 Lite រាងខុសពីបងប្អូនទាំងពីររបស់វា ត្រង់បន្ទះស្គេនក្រយៅដៃ ដោយវាត្រូវបានរចនានៅសម្បកខាងក្រោយ ខណ:ពីរម៉ូឌែលទៀត ឋិតនៅលើប៉ូតុង Home ផ្នែកខាងមុខ៕
Huawei P20, P20 Lite, and P20 Pro (top to bottom) pic.twitter.com/FK8iyxyQND
— Evan Blass (@evleaks) March 7, 2018
ប្រភពព័ត៌មាន: engadget
មតិយោបល់