ព័ត៌មានជាតិ

ប្រទះឃើញបុរសម្នាក់ បុគ្គលិកក្រុមហ៊ុន លឹម ហេង គ្រុបជប់គគីរ(សៃតាគូរីសត)ដេកស្លាប់!..

ឧត្តរមានជ័យ: ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២និង២២នាទី មានកម្មកររបស់ក្រុមហ៊ុន លឹម ហេង គ្រុបជប់គគីរ (សៃតាគូរីសត) បាន
ដេកស្លាប់ និងបន្ទប់ស្នាក់នៅអាគារB១ មានទីតាំងនៅភូមិជប់គគីរខាងលិច ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សាកសពជនរងគ្រោះឈ្មោះ យឹម សារឿន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យប មុខរបរ ជាងកំបោរ ស្នាក់នៅក្នុងអាគារក្រុមហ៊ុន ប្រពន្ធឈ្មោះ អេវ សុខខុម អាយុ៤២ឆ្នាំ មកស្នាក់នៅជាមួយប្ដី មានកូនប្រុស២នាក់ ស្រី២នាក់ ក្នុងបន្ទុក។
ករណីនេះ កម្លាំងជំនាញបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងធ្វើការបំភ្លឺពីប្រពន្ធជនរងគ្រោះ ពិតជាស្លាប់ដោយសារខ្យល់គពិតប្រាកដមែន៕

មតិយោបល់