មណ្ឌលគិរី៖សមត្ថកិច្ចចម្រុះនិងគណៈបញ្ជាការឯកភាពស្រុកកែវសីមាដឹកនាំដោយលោកសោ វុទ្ធីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានចុះឆែកឆេរកចាប់ខ្លួនលោកស៊ូម៉ារិទ្ធជាមន្ត្រីកងរាជអាវុធលើផ្ទៃប្រទេសបន្ទាប់ពីយកកាំភ្លើងផ្ជុងលោកអភិបាលស្រុកកែវសីមាខណៈពេលដែលលោកកំពុងបំពេញភារកិច្ចចុះចាប់រថយន្តខុសបច្ចេកទេស។ ហេតុការណ៍ចុះចាប់ឃាត់ខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃទី១៥ខែឧសភា ២០១៤ ស្ថិតក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា មូលហេតុឈានដល់ការឆែកឆេរនេះបណ្តាលមកពីលោកស៊ូម៉ារិទ្ធយកកាំភ្លើងផ្ជុងលោកអភិបាលស្រុកទាមទាយករថយន្តខុសបច្ចេកទេសត្រឡប់ទៅវិញ។ ក្នុងការចុះរកចាប់ខ្លួននេះលោក ស៊ូ ម៉ារិទ្ធមិននៅផ្ទះនោះទេ ប៉ុន្តែក្នុងពេលកំពុងឆែកឆេរនោះសមត្ថកិច្ចក៏ប្រទះឃើញឈើប្រណិតជាច្រើនកំណាត់នៅឃ្លាំងខាងក្រោយផ្ទះទៅវិញ ឃើញដូចនោះព្រះរាជអាជ្ញាក៏បញ្ជាអោយប្រមូលយកឈើទាំងនោះមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកែវសីមាតែម្តង។ អ្នកឆ្លើយឆ្លងព័ត៍មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ស៊ិន វណ្ណវុឌ្ឍអភិបាលស្រុកកែវសីមាបានទេនៅរសៀលនេះ…
មតិយោបល់