តាកែវៈ នៅថ្ងៃ៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៧និង៥០នាទីយប់ ស្ថិតនៅលើផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ១-២ ស្ថិតក្នុងភូមិព្រៃឈើទាលក្រោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត ម៉ូតូនិងម៉ូតូ បើកបរក្នុងទិសដៅស្របទិសគ្នា បណ្តាលឲ្យស្លាប់២នាក់ របួសធ្ងន់ម្នាក់។
ប្រភពព័ត៌មានបានឲ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-2205 អ្នកបើកបរគេចខ្លួនបាត់ ដែលបើកបរមកពីទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើបានបុកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FX-4884 បើកបរដោយឈ្មោះ លឹម ឡា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកសិករ នៅភូមិព្រៃឈើទាលក្រោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) មានឌុបមនុស្សម្នាក់ពីក្រោយឈ្មោះ ប្រាក់ ធី ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរកសិករ នៅភូមិឃុំជាមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ) ដែលបើកបរមកពីទិសខាងកើត រួចហើយក៏រុញទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1H-9408 បើកបរដោយឈ្មោះ តុក លីណា ភេទស្រី អាយុ២២ឆ្នាំ មុខរបរកសិករ នៅភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងកើត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវតាមរយៈរថយន្តសង្គ្រោះបន្ទាន់។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏ចុះមកដល់រួចធ្វើការទៅតាមនីតិវិធីនៃច្បាប់។ចំណែកឯសពទាំង២បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តនិងម៉ូតូទាំង២គ្រឿងខាងលើ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕








មតិយោបល់