ព័ត៌មានកីឡា

Dortmund បរាជ័យជើងទី១ ក្នុងដីខ្លួនឯង

ការប្រកួតជើងទី១ ក្នុងទឹកដី ក្រុមជើងខ្លាំងអាឡឺម៉ង់ Borussia Dortmund បានបរាជ័យក្រោមស្នាដៃក្រុម Sazburg ក្នុងលទ្ធផល ២-១ ក្នុងពានរង្វាន់ Europa League វគ្គ ១៦ក្រុមចុងក្រោយ។

ការបរាជ័យក្នុងទឹកដីខ្លួនឯងនេះដែរ​ បានធ្វើឲ្យក្រុម Dortmund អាចនឹងជ្រុះចេញពី​ Europa League ខណៈជើងទី២ ត្រូវវិលទៅកាន់ទឹកដី​របស់ក្រុម Salzburg វិញ។ ក្រុម Salzburg ថ្វីបើលេងក្រៅដីមែន តែក្រុមមួយនេះ អាចរកគ្រាប់បាល់បានមុនដល់ទៅ២គ្រាប់ដែលជាការស៊ុតរបស់​កីឡាករ Valon Belisha ទាំង២ គ្រាប់ដោយគ្រាប់ទី១ ជាការស៊ុតបាល់ ១១ម៉ែត្រ នៅនាទីទី៤៩ និងការស៊ុតបំប៉ោងសំណាញ់ទី ១គ្រាប់ទៀតនៅនាទីទី ៥៦។ ចំណែកក្រុមម្ចាស់ផ្ទះ Dortmund វិញ អាចរកគ្រាប់បាល់សងវិញបានត្រឹម ១គ្រាប់ប៉ុណ្ណោះ ដែលជាការស៊ុតរបស់កីឡាករ Andre Schuerrle នៅនាទីទី ៦២ ដែលធ្វើឲ្យក្រុម Dortmund បរាជ័យក្នុងដីខ្លួនឯង ១-២។

យ៉ាងណាវិញ Dortmund នៅមិនទាន់អស់សង្ឃឹមនឡើយទេ ព្រោះថា ប្រសិនបើជើងទី២ លេងនៅទឹកដីក្រុម Salzburg ក្រុម Dortmund អាចសងសឹកបានវិញនោះ ដោយឈ្នះចាប់ពី ២គ្រាប់ឡើង ប្រាកដជាអាចឡើងទៅកាន់វគ្គបន្តទៀតបាន។ ក៍ប៉ុន្តែ វាមិនងាយស្រួលឡើយ សម្រាប់ Dortmund ខណៈ Salzburg មិនមែនជាក្រុមអន់មួយដែលងាយស្រួលឲ្យ Dortmund ស៊ីឡើយ ជាក់ស្តែង​ដូចជាការប្រកួតជើងទី១ នេះស្រាប់ដែល Salzburg អាចយកឈ្នះ Dortmund ដល់ក្នុងដី​ ចុះទម្រាំទៅលេងក្នុងដីវិញទៀត ពិតជាមិនធម្មតាឡើយ។

https://www.youtube.com/watch?v=LCXwPpYYVAk

មតិយោបល់