ព័ត៌មានជាតិ

រថយន្តបែនដឹកថ្មក្រុមហ៊ុនG-S បើកគេចរថយន្តផ្សេងទៀត រេចង្កូតបុកខឿនស្ពាន រងការខូចខាតយ៉ាងដំណំ!

ព្រះសីហនុៈ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយខ្លួនឯង រថយន្តបែនដឹកថ្មបើកគេចនឹងរថយន្តតូចមួយគ្រឿងផ្សេងទៀត ដែលមានទិសដៅបញ្ច្រាសគ្នា ក៏ចង្កូតបុកនឹងខឿនស្ពាន បណ្តាលឲ្យជាប់បង្កាន់ដៃស្ពានបាក់ចំនួន៤ប្រឡោះ ហើយរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍កើតឡើងនៅម៉ោង៧និង៥០នាទីយប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ នៅលើស្ពានក្អោង ចន្លោះគីឡូម៉ែត្រលេខ១៣៧-១៣៨ ក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

រថយន្តខាងលើម៉ាកFUSO ក្បាលពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 4A-2015 របស់ក្រុមហ៊ុន G-S (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់បាត់)៕

មតិយោបល់