ព័ត៌មានបច្ចេកវិទ្យា

Vivo X21 ស្គេនម្រាមដៃលើផ្ទៃអេក្រង់ នឹងប្រកាសចេញនៅចិន ថ្ងៃ ១៩ មីនា

ក្រុមហ៊ុនផលិតទូរសព្ទម៉ាក Vivo នឹងប្រកាសចេញស្មាតហ្វូនលំដាប់ខ្ពស់ម៉ូឌែល X21 នៅថ្ងៃទី ១៩ មីនាខាងមុខ ក្នុងប្រទេសចិន ហើយវានឹងភ្ជាប់មកជាមួយបន្ទះស្គេនម្រាមដៃក្រាលក្រោមស្រទាប់អេក្រង់។

ទោះយ៉ាងណា សម្រាប់ព័ត៌មានផ្សេងទៀត គេពុំទាន់ទទួលបាននៅឡើយទេ គឺមានតែរង់ចាំដល់ថ្ងៃខាងមុខទៀតប៉ុណ្ណោះ។

ដោយឡែក នៅថ្ងៃទី ២៧ មីនា ក្រុមហ៊ុននឹងប្រកាសចេញស្មាតហ្វូនម៉ូឌែល V9 នៅក្នុងប្រទេសឥណ្ឌាវិញម្តង។ Vivo V9 នេះ បើតាមព័ត៌មានកន្លងមកបានឱ្យដឹងថា វានឹងបំពាក់កាមេរ៉ាមុខដែលមានទំហំរហូតដល់ ២៤ មេហ្គាភិចសែលដែលនឹងអាចផ្តិតយករូបថត Selfie ច្បាស់ល្អឥតខ្ចោះ។

គួរបញ្ជាក់ថា Vivo គឺជាក្រុមហ៊ុនស្មាតហ្វូនមុនដំបូងគេដែលពាំនាំមកនូវបច្ចេកវិទ្យាស្កេនម្រាមដៃដែលអាចក្រាលក្រោមស្រទាប់កញ្ចក់អេក្រង់បាន៕

ប្រភពព័ត៌មានៈ gsmarena

មតិយោបល់