ភ្នំពេញៈ បុរសជាជនបរទេសម្នាក់ មិនដឹងជាមកពីណា ត្រូវបានគេប្រទះឃើញមកនិយាយ និងធ្វើកាយវិការនៅខាងមុខក្រសួងមហាផ្ទៃបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់កម្លាំងមានសមត្ថកិច្ច ក្រោយពីរូបគេបានបានជិះកង់បីមួយគ្រឿងមកឈប់ខាងមុខនោះ។
ករណីនេះដែរបានកើឡើងកាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅមុខក្រសួងមហាផ្ទៃ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពពីសមត្ថកិច្ចម្នាក់បានប្រាប់ឲ្យដឹងថា បុរសជាជនបរទេសម្នាក់ខាងលើនេះ មិនត្រូវបានគេស្គាល់ថា ជាជនជាតិអ្វី និង មកពីទីណាឡើយ ដោយរូបគេមានអាយុប្រមាណជា ២០ឆ្នាំ ជាង និងស្នាក់នៅកន្លែងណាពិតប្រាកដឡើយ។ មុននេះបន្តិចគេបានរូបគេបានជិះម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿងមិនដឹងជាមមកពីទីណាឡើយ ហើយបានមកឈប់ និង ដើរទៅខាងមុខក្រសួងមហាផ្ទៃ។ ដោយរូបគេនិយាយ និង ធ្វើកាយវិការហាក់បីដូចជាមនុស្សប្រើប្រាស់ថ្នាំញៀន និង បែកថ្នាំ បើទោះជាប្រឹងនិយាយពន្យល់រូបគេយ៉ាងណាក៏ស្តាប់គ្នាមិនបានដែរ ទើបធ្វើអោយមានការភ្ញក់ផ្អើលទៅដល់កម្លាំងមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ធ្វើការពន្យល់និង នាំខ្លួនទៅកាន់នគរបាលអន្តោប្រវេសន៍ក្រុងធ្វើការសួរនាំបន្តទៀត។
ក្រោយពេលមានការភ្ញាក់ផ្អើលកម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ខាងមុខក្រសួងមហាផ្ទៃ និង ធ្វើការនាំខ្លួន បុរសជាបរទេសរូបនោះ យកទៅកាន់ការិយាល័យគ្រប់គ្រងជនបរទេស ដើម្បីធ្វើការសាកសួរ អោយដឹងពីមូលហេតុដែល របស់គេជាបន្តទៅទៀត៕
មតិយោបល់