បន្ទាយមានជ័យៈនៅវេលាម៉ោង២២និង១៥នាទី មានជនមិនស្គាល់មុខមិនដឹងប្រុសឫស្រី បានយកទារិកាអាយុមិនដល់១ខែ ទៅទុកចោលក្នុងដីឡូត៍ក្បែរផ្ទះរបស់ ឈ្មោះ មេត ហៀត ភេទប្រុសអាយុ48ឆ្នាំ នៅភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
តាមប្រភពបានឲ្យដឹងម្ចាស់ផ្ទះឮសំលេងយំសង្ស័យចុះមកមើលឃើញទារក ក៏យកមកទុកក្នុងផ្ទះតែម្តង ។
ករណីខាងលើនេះទទួលបានព័ត័មានភ្លាម បានចាត់តាំងកម្លាំងប៉ុស្តិចុះពិនិត្យ និងស្រាវជ្រាវរកឳពុក ម្តាយ ដោយម្ចាស់ផ្ទះមានការអាណិត បានស្ម័គ្រចិត្តយកទារកនេះចិញ្ចឹមមើលថែ ។
មតិយោបល់